តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Keila Ochoa

ផ្លូវកាត់ដ៏គ្រោះថ្នាក់

ក្នុងអំឡុងពេលនៃការបោះឆ្នោតក្នុងប្រទេសខ្ញុំ  កាលពីពេលថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់ កំពុងមានការខ្វះខាត ហើយក៏បានលក់សន្លឹកឆ្នោតរបស់នាងឲ្យគេ ជាថ្នូរនឹងកន្ទបកូនង៉ែតមួយកញ្ចប់។ ខ្ញុំបានពិភាក្សាជាមួយគាត់ អំពីផលប្រយោជន៍នៃបេក្ខជនប្រធានាធិបតីនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោត ហើយខ្ញុំមានការខកចិត្តណាស់ ដែលនាងបានសម្រេចចិត្តឲ្យគេទិញទឹកចិត្តយ៉ាងដូចនេះ។ រយៈពេល៦ខែក្រោយមក បន្ទាប់ពីបេក្ខជនដែលនាងបានបោះឆ្នោតឲ្យ បានឈ្នះក្នុងការបោះឆ្នោត ប្រជាជនមានការពិបាកកាន់តែខ្លាំង ដោយសារការដំឡើងពន្ធ។ សព្វថ្ងៃនេះ ទំនិញគ្រប់មុខបានឡើងថ្លៃ ដោយរាប់បញ្ចូលទាំងកន្ទបកូនង៉ែតផង។

ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក អំពើពុករលួយមិនមែនទើបតែកើតមានទេ។ តែភាពពុករលួយខាងវិញ្ញាណ ក៏មិនមែនទើបតែកើតមានដែរ។ សាតាំងធ្លាប់ព្យាយាមល្បួងព្រះយេស៊ូវ ឲ្យ “លក់” ឧត្តម្ភគតិរបស់ទ្រង់(ម៉ាថាយ ៤:១-១០)។ កាលនោះ មេល្បួងបានមករកទ្រង់ ពេលដែលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ វាក៏បានទូលទ្រង់ ឲ្យប្រើផ្លូវកាត់ ដើម្បីឲ្យបាននំប៉័ងក្តៅៗ ដោយប្រើការអស្ចារ្យ តាមការល្បួងរបស់វា រួចវាយកនគរក្នុងលោកិយ និងភាពរុងរឿងរបស់នគរទាំងនោះ មកល្បួងទ្រង់ទៀត។ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ថា ផ្លូវកាត់នោះ ជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់។ ផ្លូវកាត់ប្រហែលជាអាចជួយឲ្យមនុស្សគេចចេញពីសេចក្តីទុក្ខ តែនៅចុងបញ្ចប់នៃផ្លូវកាត់នោះ មានការឈឺចាប់ហួសវិស័យ។ ព្រះយេស៊ូវទ្រង់ប្រើពាក្យ “មានសេចក្តីចែងទុកមកដូច្នេះ”បីដង នៅក្នុងការឆ្លើយតបការល្បួងរបស់អារក្ស(ខ.៤,៧,១០)។ ដូចនេះ ទ្រង់បានប្រកាន់ខ្ជាប់នូវសេចក្តីពិត ដែលទ្រង់បានជ្រាបពីព្រះ និងពីព្រះបន្ទូលទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរបរិសុទ្ធ។

ពេលយើងជួបការល្បួង ព្រះទ្រង់ក៏អាចជួយយើងផងដែរ។ យើងអាចពឹងផ្អែកលើទ្រង់ និងលើសេចក្តីពិត នៃព្រះបន្ទូលទ្រង់…

រៀនពីការលះបង់

ពេលថ្មីៗនេះ ខ្ញុំនឹងស្វាមីរបស់ខ្ញុំ បានទិញស្បែកជើងកវែងមួយគូ ឲ្យកូនប្រុសយើង ដែលមានអាយុពីរឆ្នាំ។ វាពិតជាសប្បាយចិត្តណាស់ បានជាវាពាក់ស្បែកជើងនោះ មិនព្រមដោះ ទាល់តែដល់ពេលចូលគេង។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ទៀត វាក៏លែងខ្វល់ពីស្បែកជើងកវែងនោះទៀត ហើយវាក៏ងាកមកពាក់តែស្បែកជើងប៉ាត់តាចាស់របស់វាវិញ។ ស្វាមីខ្ញុំក៏បាននិយាយថា “បើសិនជាកូនយើងដឹងថា ស្បែកជើងកវែងនោះ មានតម្លៃប៉ុណ្ណា នោះមិនដឹងជាល្អយ៉ាងណាទេ”។

ស្បែកជើងកវែងនោះមានតម្លៃថ្លៃ តែក្មេងដែលនៅតូចមិនដឹងថា ឪពុកម្តាយវាត្រូវធ្វើការជាច្រើនម៉ោង ហើយក៏មិនដឹងថា ពួកគេមានប្រាក់ខែប៉ុន្មាន ហើយត្រូវបង់ពន្ធអ្វីខ្លះនោះទេ។ ហេតុនេះហើយ ក្មេងតូចៗទទួលយកអំណោយដោយអំណរ តែយើងមិនអាចរំពឹងថា ពួកគេអាចយល់ពីការលះបង់របស់ឪពុកម្តាយ ដើម្បីទិញរបស់ថ្មីឲ្យពួកគេឡើយ។

ជួនកាល ខ្ញុំក៏មានអាកប្បកិរិយ៉ា និងការគិត មិនខុសពីក្មេងតូចនោះឡើយ។ ខ្ញុំបានទទួលអំណោយជាច្រើនពីព្រះដោយអំណរ តាមក្តីមេត្តាករុណារបស់ទ្រង់ ប៉ុន្តែ តើខ្ញុំបានដឹងគុណទ្រង់ដែរឬទេ? តើខ្ញុំបានគិតអំពីការលះបង់ ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចរស់នៅក្នុងជីវិតពេញបរិបូរដែរឬទេ?

ការលះបង់នោះ គឺពិតជាមានតម្លៃធំធេងណាស់ គឺថ្លៃជាង “របស់ដែលមិនស្ថិតស្ថេរ ដូចជាមាស ឬប្រាក់”។ គឺដូចដែលបទគម្ពីរ ១ពេត្រុស បានចែងយ៉ាងច្បាស់ថា ការលះបង់នេះ ត្រូវបានធ្វើឡើង ដោយ “ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម”(១:១៨-១៩)។ ព្រះយេស៊ូវបានលះបង់ព្រះជន្មរបស់ទ្រង់ ដែលជាការលះបង់ដ៏ខ្ពស់បំផុត ដើម្បីឲ្យយើងក្លាយជាក្រុមគ្រួសាររបស់ទ្រង់។ ហើយព្រះទ្រង់ក៏បានប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ឡើងវិញ(ខ.២១)។…